១.ដើមកំនើតអក្សរសាស្រ្តខ្មែរ
អក្សរសាស្រ្តខ្មែរមានភាពទូលំទូលាយចែកមែកធាងជាច្រើនផ្នែក និងទៅតាមសម័យកាលសង្គមខ្មែរ ។ អក្សរសាស្រ្តខ្មែរ មានដើមកំនើតជាយូរលង់ណាស់មកហើយស្របពេលជាមួយនឹងប្រវត្តិសាស្រ្តខ្មែរចាប់កំនើតដែរ អាចនិយាយបានថាជាអក្សរសាស្រ្តមួយដែលមានវ័យចំណាស់ជាងគេក្នុងចំនោមប្រវត្តិអក្សរសាស្រ្តឥណ្ឌា និង ចិន ដែលបានចាប់បដិសន្ធិនៅទ្វីបអាសុីអាគ្នេយ៍នៃពិភពលោកមុនសតវត្ស ។ អក្សរសាស្រ្តខ្មែរបានរីកសាយភាយទូទាំងទ្វីបអាសុីអាគ្នេយ៍ មិនចាញ់អក្សរសាស្រ្តរៀមច្បងទាំងពីរនោះប៉ុន្មានទេ មិនតែបុ៉ណ្ណោះ អក្សរសាស្រ្តក៏ត្រូវបានជនបរទេសជិតខាងប្រទេសចម្លងយកទៅប្រើប្រាស់ជារៀបតៗគ្នាដូចដែលយើងបច្ចុប្បន្ន និងមានកត់ត្រានៅក្នុងប្រវតិ្តសាស្រ្តរហូតមកដល់បច្ចុប្បន្ននេះ ។ ភាពល្បីល្បាញនៃប្រវត្តិសាស្រ្តប្រចាំទ្វីបអាសុីអាគ្នេយ៍នេះក៏ជាកំលាំងជំរុញឲមានការរីកចំរើននៅក្នុងសង្គមខ្មែរលើ គ្រប់ ដោយជាខឿនមួយដែលចាក់ក្រឹសសាងសងវប្បធម៌ សាសនា ជាតិឡើងយ៉ាងអស្ចារ្យបំផុត ។ យ៉ាងណាមិញ មានសំនួរចោទសួរថា តើមូលហេតុអ្វីបានជាសង្គមអក្សរសាស្រ្តខ្មែរបច្ចុប្បន្នមានការធ្លាប់ចុះយ៉ាងដុនដាប ហើយស្ទើរតែបាត់មុខក្នុងសង្គមពិភពលោក បើប្រវិត្តសាស្រ្តអះអាងថាខ្មែរមានភាពអច្ឆរិយះល្អឥតខ្ចោះយ៉ាងនេះ ? សំនួរនេះបានចោទសួរពីគ្រប់សំណាកប្រជាជនខ្មែរគ្រប់រូបគ្រប់ជំនាន់ ហើយមានមួយចំនួនស្ទើរតែជឿថា ៉ខ្មែរពំុមានអក្សរសាស្រ្តខ្លួនពិតប្រាកដទេ ច្បាស់ជាយកពីឥណ្ឌា ប្ញ សៀម ហើយមើលទៅ! ៉ ។ សញ្ញា ៉! ៉ និង សញា ៉? ៉ បានកើតឡើងចេញពីក្នុងសំណាកជនជាតិខ្មែរ និងបរទេសគ្រប់គ្នាហើយព្រមទាំងគ្មានការបកស្រាយ យ៉ាងសមស្រប ។ ដោយយោងតាមការសិក្សាស្រាវជ្រាវ នាងខ្ញុំនឹងបង្ហាញពីប្រវិត្តនៃការកកើតប្រវិត្តសាស្រ្តខ្មែរយើងតាំងពីដើមឡើយរហូតមកដល់បច្ចុប្បន្ននេះ ហើយតោះយើងសាកនាំគ្នាវិភាគទាំងអស់គ្នាថា តើចម្លើយនោះនឹងត្រូវបកស្រាយបែបណាទើបសម ?
១.១. ប្រវតិ្តអក្សរសាស្រ្តទ្វីបអាសុីអាគ្នេយ៍
សង្ខេបដោយខ្លីអំពីអក្សរសាស្រ្តអាគ្នេយ៍ មិនខុសគ្នាប៉ុន្មានទេ ទៅនឹងប្រវត្តិនៃការកកើតប្រទេសរបស់ជាតិសាសន៍អាគ្នេយ៍
២. អក្សរសាស្រ្ត និង អក្សរសិល្ប៍
២.១. និយមន៍យនៃពាក្យ
- អក្សរសាស្ត្រ = អក្សរ + សាស្រ្ត
- អក្សរ = ជាស្នាមគំនូសសំរាប់កត់ត្រាភាសានិយាយ
- សាស្ត្រ = ជាគម្ពីរ ក្បួន តម្រា ច្បាប់ វិជ្ជា ច្បាប់់ប្រដៅ ពាក្យណែនាំ ពាក្យពន្យល់ ពាក្យបង្គាប់ ។
- អក្សរសិល្ប៍ = អក្សរ + សិល្ប៍
- អក្សរ = ជាស្នាមគំនូសសំរាប់កត់ត្រាភាសានិយាយ
- សិល្ប៍ = ជាវិធីសាស្រ្តក្នុងកាសរសេរដើម្បីទាក់ទាញអ្នកអាន អ្នកស្តាប់ អ្នកសិក្សា អោយជក់ចិត្តដិតអារម្មណ៌ ។