អក្សរសិល្ប៍ជាអ្វី?

និយមន័យអក្សរសិល្ប៍

អក្សរសិល្ប៍ បានមកពី អក្សរ + សិល្ប៍សិល្បៈ

អក្សរ ៖ ស្នាមគំនូសដែលគូសសម្រាប់កត់ត្រាភាសា បង្កើតឡើងដោយក្រុមមនុស្ស។

សិល្ប៍ ឬសិល្បៈ ៖ ជាការតាក់តែង ការរចនា ឆ្លាក់ គូរ ច្រៀង រាំ។

ចំពោះនិយមន័យអក្សរសិល្ប៍នេះ មានទស្សនៈជាច្រើនផ្សេងៗគ្នា ៖

  • ទស្សនៈលោក អេជេនឡាប្លេនី ៖

    លោកបានឱ្យនិយមន័យទៅលើអក្សរសិល្ប៍ថា “អក្សរសិល្ប៍ ជាមែកធាងមួយនៃសិល្បៈ”។

  • ទស្សនៈលោក សង់ប៉ូសាត

    លោកបានឱ្យនិយមន័យទៅលើអក្សរសិល្ប៍ថា ៉អក្សរសិល្ប៍គឺជាការបញ្ចេញគំនិតទាក់ទង ដោយអារម្មណ៍ មនោសញ្ចេតនា មតិ និងដោយពាក្យសម្តី ជាសម្លេងកត់ត្រាទុកដើម្បីជាមធ្យោបាយធ្វើសកម្មភាពផង និងជាសិល្បៈផង”។

  • ទស្សនៈលោក កេង វ៉ាន់សាក់

    លោកបានឱ្យនិយមន័យថា “អក្សរសិល្ប៍ជាវិទ្យាស្យង់ដែលចោទ និងដោះស្រាយបញ្ហាមនុស្សទៅតាមសង្គមនីមួយៗ និងដោយសិល្ប៍វិធី”។

  • ទស្សនៈ ម៉ាក្ស-លេនីន

    លោកបានឱ្យនិយមន័យថា ‘អក្សរសិល្ប៍ជាមធ្យោបាយដ៏ស្តួចស្តើង វិសេសវិសាល សម្រាប់យល់ដឹងពីតថភាពសង្គម និងជាកត្តាសំខាន់មួយនៃជីវភាពរស់នៅ”។