កិរិយាស័ព្ទ to be ជាកិរិយាស័ព្ទពិសេស ហើយគេបែងចែកជា ៖ am, is, are, was, were, been ហើយកិរិយាស័ព្ទទាំងនេះគេហៅវាថាជាកិរិយាសព្ទ័ to be ព្រោះវាកើតចេញពីកិរិយាស័ព្ទ to be ហើយបកប្រែថា គឺ,ជា,នៅ។
(am, is, are, was, were, been) ប្រែថា គឺ,ជា,នៅ (ប្រែទៅតាមកាលៈទេសៈរបស់ប្រយោគ)
present | pass | pass participle |
---|---|---|
am, is, are | was, were | been |
ដោយនៅក្នុងអត្ថបទនេះពួកយើងលើកយកតែ verb to be in present តែប៉ុណ្ណោះ
Present Simple Tense (បច្ចុប្បន្នកាលធម្មតា)
1.Positive (ប្រយោគស្រប)
subject | to be | complement |
---|---|---|
I ខ្ញុំ |
am គឺជា |
a student. សិស្ស |
we ពួកយើង |
are គឺជា |
policemen. ប៉ូលីសប្រុស។ |
you អ្នក |
a doctor វិជ្ជបណ្ឌិត |
|
they ពួកគេ |
dancers អ្នករាំ |
|
he គាត់ |
is គឺជា |
an actor. តារាភាពយន្តប្រុស |
she នាង |
a singer. អ្នកចម្រៀង |
|
it វា |
a dog ឆ្កែ |
តាមតារាងខាងលើយើងឃើញថាសព្វនាម "I" ប្រើថាខ្ញុំប្រើជាមួយកិរិយាសព្ទ To be "am" រីឯសព្វនាម "we" ប្រែថា "ពួកយើង" "you" ប្រែថា "អ្នក" they ប្រែថា "ពួកគេ" ប្រើជាមួយនិងកិរិយាសព្ទ To be "are" និងសព្វនាម "he" ប្រែថា "គាត់" "she" ប្រែថា "នាង" "it" ប្រែថា "វា" ប្រើជាមួយនិងកិរិយាសព្ទ To be "is"។
2.Negative (ប្រយោគបដិសេធ)
ដើម្បីបង្កើតប្រយោគបដិសេធនៅក្នុងកិរិយាសព្ទ To be យើងគ្រាន់តែបន្ថែម "not" ពីខាងក្រោយ am/is/are
long form (ទម្រង់វែង) | short form (ទម្រងកាត់) | ប្រែ |
---|---|---|
am not | 'm not | មិន,មិនមែន |
is not | isn't | |
are not | aren't |
3.Question (ប្រយោគសំណួរ)
ដើម្បើបង្កើតប្រយោគសំណួរយើងដាក់ am/is/are ពីខាងមុខប្រធាន
am | i a teacher? | តើខ្ញុំជាគ្រូបង្រៀនរឺ? |
is | he a student? | តើគាត់ជាសិស្សរឺ? |
she a secretary? | តើនាងជាលេខារឺ? | |
it a dog? | តើវាជាឆ្កែរឺ? | |
are | they singers | តើពួកគេជាអ្នកចំរៀងរឺ? |
we dancers | តើពួកយើងជាអ្នករាំរឺ? | you a lawyer | តើអ្នកជាមេធាវីរឺ? |
បើមានកំហុសសូមប្រាប់ពួកយើងតាមរយៈ comment ខាងក្រោម