សម្រាបផ្ដើមសេចក្ដី ចុចទីនេះ
សម្រាបតួសេចក្ដី ចុចទីនេះ
៣.សេចក្តីបញ្ចប់
សេចក្តីបញ្ចប់ជាទីតាំងដែលអ្នកអានអាចដឹងថា សំណេររបស់យើងឈានដល់ចុងបញ្ចប់ហើយ ដោយស្មេរអាចធ្វើការសន្និដ្ឋាន, ការវាយតម្លៃប្រធាន, ការសរសេរសង្ខេបឡើងវិញពីចំណុចសំខាន់ដែលបានរៀបរាប់ខាងលើ ឬ បញ្ជាក់ឡើងវិញអំពីចំណូលបញ្ហាតែមិនប្រើប្រាស់ពាក្យច្រំដែល ដោយគួរគប្បីបន្ថែមគំនិតពិចារណ ឬទស្សនៈផ្ទាល់ខ្លួនដើម្បីឱ្យសំណេរកាន់តែមានអត្ថន័យ និងផ្តល់ឱ្យអ្នកអាននូវសារ ឬការចងចាំបន្ទាប់ពីអានអត្ថបទសំណេររបស់អ្នក។សន្និដ្ឋាន ឬ វាយតំលៃប្រធាន៖ ក្នុងប្រធានអត្ថាធិប្បាយពន្យល់ យើងប្រើការសន្និដ្ឋានទៅលើខ្លឹម សារប្រធាន ដើម្បីអោយដឹងថា តើប្រធានដែលបាន បកស្រាយរួច មកហើយនោះ មានអត្ថន័យ ខ្លឹមសារ យ៉ាង ដូចម្តេច?។ដោយឡែក សំរាប់ប្រធានអត្ថាធិប្បាយពិភាក្សាវិញយើងប្រើ ការវាយតំលៃ របស់ ប្រធាន ដើម្បីអោយបានដឹងថា តើប្រធានដែលបានលើកឡើងនោះ ត្រូវឬខុស ត្រឹមត្រូវឬក៍ពុំត្រឹមត្រូវ សមហេតុសមផលឬយ៉ាងណា។
ទស្សនៈផ្ទាល់ខ្លួន៖ ជាការយល់ឃើញផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ ទាក់ទងទៅនឹង ខ្លឹមសារប្រធាន ។ ជាទូទៅ ទស្សនៈនេះគេតែងភ្ជាប់ទៅនឹង វប្បធម៌ សង្គម លទ្ឋិប្រជាធិបតេយ្យ និង សន្តិភាព ។